ចុះ​ឈ្មោះ​ចូល​រៀន​នៅ​ទីនេះ

 ​ឬ​នៅ​​តាម​ថ្នាក់​រៀន​ណាមួយ គ្រប់​ពេលវេលា សិក្សា​បន្ត​ដើម្បី​ទទួល​បាន​សញ្ញាប័ត្រ​សមមូល​មធ្យម​សិក្សា​បឋមភូមិ​អប់រំ​ក្រៅ​ប្រព័ន្ធ

​​​     កម្មវិធីសិក្សា​ពី​ចម្ងាយ និង​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​សម្រាប់​កម្មវិធី​សមមូល​មធ្យមសិក្សា​បឋមភូមិ​អប់រំ​ក្រៅ​ប្រព័ន្ធ គឺ​ជា​ការ​ផ្ដួចផ្ដើម​រួបរួម​គ្នា​រវាង​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​ការងារ វិទ្យាស្ថាន​អ្នក​ជិត​ខាង​ល្អ និង​អង្គការ​យូណេស្កូ ដើម្បី​ផ្ដល់​សេវា​អប់រំ​កម្រិត​មធ្យមសិក្សា​បឋមភូមិ​សម្រាប់​ប្រជាពលរដ្ឋ​គ្រប់​រូប​ដែល​មាន​អាយុ​ចាប់​ពី​១៤​ឆ្នាំ​ឡើង​ទៅ។ កម្មវិធី​នេះ​នឹង​ជួយ​ឲ្យ​អ្នក​រៀន​ទទួល​បាន​សញ្ញាប័ត្រ​សមមូល​មធ្យមសិក្សា​បឋមភូមិ​អប់រំ​ក្រៅ​ប្រព័ន្ធ តាមរយៈ​ស្វ័យ​សិក្សា ការ​សិក្សា​ពី​ចម្ងាយ និង​សិក្សា​ក្នុង​ថ្នាក់​រៀន ដែល​មាន​ភាព​បត់​បែន និង​ទន់ភ្លន់។

   សិស្ស​ដែល​ទទួល​បាន​សញ្ញាប័ត្រ​សមមូល​មធ្យមសិក្សា​បឋមភូមិ​អប់រំ​ក្រៅ​ប្រព័ន្ធ អាច​បន្ត​ការ​សិក្សា​នៅ​កម្មវិធី​សមមូល​មធ្យមសិក្សា​ទុតិយភូមិ​អប់រំ​ក្រៅ​ប្រព័ន្ធ ឬ​កម្មវិធី​មធ្យមសិក្សា​ទុតិយភូមិ​បំពេញវិជ្ជា ​ឬ​សាលា​ចំណេះ​ទូទៅ(សម្រាប់​សិស្ស​ដែល​មាន​អាយុ​សមស្រប)បាន ដើម្បី​គុណ​ភាព​នៃ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង​។